khmer eng
  • ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងមេភូមិ នៅក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២០ ខែមករាឆ្នាំ ២០២១ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងមេភូមិ នៅក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
    បន្ទាប់ពីស្តាប់ការរាយការណ៍អំពីលទ្ធផលការងារ ការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមរួចហើយ ឯកឧត្តម ក៏បានណែនាំឲ្យក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីបញ្ហាប្រឈមខាងលើ និងពិនិត្យលទ្ធភាព ដែលអាចដោះស្រាយជូនប្រជាជនផងដែរ !
    ទន្ទឹមជាមួយគ្នា ឯកឧត្តម ក៏បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបានក្រើនរំលឹកឱ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត និងផ្សព្វផ្សាយ រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវីដ-១៩ នៅក្នុងគ្រួសារ ក៏ដូចជាក្នុងសហគមន៍… ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ